អនាម័យក្មេងៗនៅភូមិតាគង់ I
នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ សមាជិកក្រុមវិនសេនដឺប៉ូលកម្ពុជាក្រុមសន្តីកាតារីណា បានចុះធ្វើអនាម័យក្មេងៗជាង ១០០ នាក់នៅភូមិតាគង់ មួយនៅម្តុំផ្សារ PC ។ នៅរសៀលនោះ មានលោកពុក Kevin បានសម្រួលដល់មធ្យោបាយធម្យោបាយពួកយើង ដើម្បីទៅដល់ទីនោះ។ ស្ថិតនៅចម្ងាយ ប្រមាណជាជាង ១០ គីឡួម៉ែតពីទីក្រុងភ្នំពេញ សហគមន៍ក្រីក្រមួយដែលប្រជាពលរដ្ឋភាគច្រើនប្រកបរបរចិញ្ចឹមជីវិតដោយបេះត្រកួន កញ្ឆែត... លក់ ជាអាជីព មានសភាពលំបាកគួរអោយអាណិត មួយវិញសោតក្មេងៗច្រើនទាក់ទងទៅនឹងសុខភាព។ តាមរយៈការចុះទៅដល់ផ្ទាល់របស់យើងបានកត់ សម្គាល់ឃើញថា ពួកគាត់មានចៃច្រើនសឹងតែគ្រប់គ្នា ហើយក្រចកដៃក្រចកជើង ពោរពេញទៅដោយក្អែល ដី ដែលជាប្រភពនៃជំងឺផ្សេងៗ។ ទទ្ទឹមជា មួយគ្នានោះ ក៏មានក្រុម AGDO បានចូលរួមសកម្មភាពនេះជាមួយយើងផងដែរ។